ព័ត៌មានជាតិ

ផ្អើលយ៉ាងខ្លាំងនៅលើរថយន្តក្រុង KSO ពេលដឹងថា..

បន្ទាយមានជ័យ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងលើរថយន្ត បន្ទាប់ពីបុរសម្នាក់ជិះក្នុងរថយន្ត បានដេកស្លាប់ពេលកំពុងធ្វើដំណើរតាមផ្លូវ។

ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅពេលដែលរថយន្តបើកបរមកដល់ចំណុចភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងអំឡុងម៉ោង ១០យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។

លោក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានឲ្យដឹងថា បុរសដែលបានស្លាប់លើរថយន្តក្រុងខាងលើមានឈ្មោះ តាំង វឿន អាយុ ៤៤ឆ្នាំ រស់នៅក្នុងភូមិ អាងសិលា ឃុំអូបីជាន់ ស្រុកអូរជ្រៅ។ បើតាមការរៀបរាប់ពីអ្នកបើកបរបាននិយាយថា បុរសដែលស្លាប់នេះបានធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តបន្ទាយមានជ័យ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ​ ស្រាប់តែបុរសរូបនេះបានដាច់ខ្យល់ស្លាប់ហើយធ្លាក់ក្បាលមកលើដៃលោកតាម្នាក់ដែលអង្គុយក្បែរ បង្កការឆោឡោផ្អើលពេញរថយន្តក្រុង តែម្តង

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យ ទៅលើសពជនរងគ្រោះ និងប្រគល់ឲ្យសាច់ញាតិ ដឹកតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណនៅម៉ោង១១និង៣០នាទីយប់ថ្ងៃដដែល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់