ព័ត៌មានជាតិ

Update៖ កម្មករសំណង់ម្នាក់ ឆក់ខ្សែភ្លើងរងរបួសធ្ងន់ ខណៈដែលកាន់ម៉ូទ័រកាត់ការ៉ូ

ភ្នំពេញ: យុជនម្នាក់ ជាកម្មករសំណង់ឆក់ខ្សែភ្លើងនៅពេលដែលកំពុងតែកាត់ការ៉ូ បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះមួយកំពុងតែសាងសង់ នៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នពេញ។

ជនរងគ្រោះឈ្មោះ ភស្ស័ អាយុប្រហែលជា២០ឆ្នាំ មុខរបរ កម្មករ សំណង់រៀបការ៉ូ នៅក្នុងផ្ទះកើតហេតុខាងលើ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិតាសោម ស្រុកទឹកផុស ខេត្តកំពត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលដែលឈ្មោះ ភស្ស័ នេះឆក់ខ្សែភ្លើងគឺបណ្តាលឲ្យរងរបួសធ្ងន់នេះ គឺកើតឡើងចេញពីដំបូងបានទាញម៉ូទ័រកាត់ការ៉ូ ស្រាប់តែពេលនោះក៏កាន់ចំខ្សែដំណភ្លើងបណ្តាលឲ្យឆក់តែម្តង។ ហើយភ្លាមៗនោះក៏មានអ្នកនៅក្បែរនោះជាអ្នកធ្វើការដូចគ្នាបានរត់ទៅជួយដកឌុយចេញ ហើយបានកទៅកប់និងដីខ្សាច់ដើម្បីជួយជាបឋមហើយបានរាយការណ៍ឲ្យសម្ថកិច្ចមូលដ្ឋានជួយហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យសួរគ៌ាយកទៅសង្គ្រោះជីវិត៕

មតិយោបល់