ព័ត៌មានជាតិ

ដាក់ជ្រុលដៃ! ស្លាប់ទាំងប្រពន្ធនិងកូនក្នុងផ្ទៃ

បាត់ដំបង: លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ បន្ទាប់ពីបានវាយនឹងដៃលើប្រពន្ធខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦និង៥៥នាទីយប់ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ ធឿន សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ បានទាត់និងវាយដោយដៃទៅលើប្រពន្ធឈ្មោះ ឡាយ សុខា ភេទស្រី អាយុ៣៥ឆ្នាំ ដែលមានផ្ទៃពោះប្រហែល២ខែ បណ្តាលឲ្យរងរបួសត្រូវមុខ និងខ្លួនលុះដល់ថ្ងៃ១៨ខែធ្នូ ឆ្នាំ២០១៧ ទើបដឹងថារលូតកូន ភ្លាមៗនោះក៏ទៅហៅគ្រូពេទ្យមកព្យាបាលនៅនឹងផ្ទះ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៩យប់ ទើបប្តីបានដឹងថាប្រពន្ធខ្លួនស្លាប់ លុះព្រឹកឡើងប្រជាពលរដ្ឋរាយការណ៍ ដល់សមត្ថកិច្ចចុះទៅពិនិត្យសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់