Post News Media ព័ត៌មានជាតិ គេមកខ្ចីលុយ ប...

គេមកខ្ចីលុយ បែរជាចាប់រំលោភរហូតបានសម្រេច មានអីជាប់ខ្នោះ!

តាកែវ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវ: ទៅលើស្ត្រីម្នាក់រហូតបានសម្រេច។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ាវ ម៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិឃុំកើតហេតុ។ បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះឈ្មោះ អ.ស.ខ ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា រហូតបានសម្រេច នៅនឹងផ្ទះជនសង្ស័យ ពេលជនរងគ្រោះមករកខ្ចីលុយប្រពន្ធ។

លុះដល់ថ្ងៃទី២១ ខែឆ្នាំដដែល ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹង ក្រោយទទួលបណ្ដឹង កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Loading...