ព័ត៌មានជាតិ

កង់បីបុកឡិចស៊ីស៥៧០ ស្លាកលេខ ភ្នំពេញ2P-6385 បញ្ចប់រឿង៦០០ដុលា្លរ!

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូកង់បីខ្វះកាប្រុងប្រយ័ត្ន ជ្រុលទៅរថយន្តឡិចស៊ីស បើកនៅខាងមុខស្របទិសដៅគ្នាពីក្រោយបែកកញ្ចក់ខ្ទេចតែមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីងវង្ស មុខការ៉ាស់សាំងកាតិច កាល់ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពញ។

មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បី១គ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ បើកពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តមួយគ្រឿម៉ាកឡិចស៊ីស LX៥៧០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2P-6385 បើកបរដោយបុរសវយ័ចំណាស់ម្នាក់ បើកនៅខាងមុខស្របទិសដៅគ្នា ពីក្រោយពេញទំហឹងបណ្តាលឲ្យកញ្ចក់រថយន្តខាងក្រោយបែកខ្ទេចចំណែកម៉ូតូកង់បីខូចខាតតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានឲ្យភាគីទាំងសងខាងសម្រុះសម្រួសគ្នាដោយខាងភាគីម្ចាស់ម៉ូតូកង់បីចេញសំណងទៅម្ចាស់រថយន្តចំនួន៦០០ដុល្លារដើម្បីបញ្ចប់នៅកន្លែងកើតហេតុ៕

មតិយោបល់