Post News Media ព័ត៌មានជាតិ បើកលឿនពេក ពន្...

បើកលឿនពេក ពន្លះឡិចស៊ីស៣៣០ ខ្ទេចគូទ!..

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង ចាប់ហ្រ្វាំងមិនទាន់មកបុកគូទរថយន្តឡិចស៊ីស៣៣០ មួយគ្រឿងបណ្តាលឲ្យកំពិតស្តុបនឹងបែកកញ្ចក់ខាងក្រោយយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (មុខវិទ្យាល័យបឹងត្របែក) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៣៣០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2T-3968 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយគ្រួសារ បើកតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីលិចទៅកើត ស្រាប់តែមានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ដឹកអាអិចកាយដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3C-0412 ស្របទិសដៅគ្នា បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនពេក ចាប់ហ្រ្វាំងមិនទាន់ក៏បុករថយន្តឡិចស៊ីស៣៣០ ពីក្រោយបណ្តាលឲ្យបែកស្តុបខាងឆ្វេងនឹងបែកកញ្ចក់រថយន្តតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បានមកដល់ឲ្យធ្វើការដោះស្រាយគ្នាខាងភាគីម្ចាស់រថយន្តធំសុខចិត្តចេញថ្លៃជួលជុលរថយន្តឲ្យដូចដើមវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Loading...