Post News Media ព័ត៌មានជាតិ ស្រវឹងដល់.ក ប...

ស្រវឹងដល់.ក បុកហើយរត់ទៀត!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តបុកទ្រូងផ្លូវបាក់ អស់៣កង់ រួចរថយន្តបង្កព្យាយាមបើករត់ដល់ផ្សារទួលសង្កែ ក៏ត្រូវបានប្រជាពលរដ្ឋដេញចាប់បានវិញប្រជូនសមត្ថកិច្ចផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៧១ មុខសាលាវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោក បានបើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-8632 បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកទ្រូងផ្លូវបាក់ អស់៣កង់ ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់មកដល់ចំណុចផ្លូវលេខ៩៣ ផ្សារទួលសង្កែ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ត្រូវបានប្រជាពលរដ្ឋដេញចាប់បានទាំងតៃកុងនិងរថយន្តប្រគល់ជូនសមត្ថកិច្ចផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

Loading...