ព័ត៌មានជាតិ

(មានវីដេអូ)៖ ចុម មានទាំងកាំភ្លើង! បុកគេហើយ យកម៉ូតូគេជិះទៅបាត់ទៀត..

​ភ្នំពេញ: បុរសម្នាក់២នាក់ បើកម៉ូតូស្កុបពី មួយគ្រឿងបត់ត្រឡប់ក្រោយហើយក៏ត្រូវម៉ូតូមួយគ្រឿងជិះមកបុកពីក្រោយ បណ្តាលឲ្យរងការខូចខាតភ្លាមៗនោះជនដែលបើកម៉ូតូបង្កបានងើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខបណ្ណាល័យ ហ៊ុនសែន តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ស៊េរី០១៣ ពណ៌ស ពាក់ស្លាកលេខ 7902 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងត្រឡប់ក្រោយ ខណ:នោះស្រាប់តែមានម៉ូតូបង្កមួយគ្រឿងទៀតម៉ាក ស្កុបពី ស៊េរី០១៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FZ-6792 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមកពីក្រោយ ហើយក៏ជ្រុលទៅបុកគូទម៉ូតូរងគ្រោះខាងលើចំក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូបង្ករងការខូចខាតបែកចង្កៀងខាងមុខ រីឯអ្នកបើកបររងរបួសបែកក្បាល។ ភ្លាមៗនោះអ្នកបើកបរម៉ូតូបង្កបានងើបរត់មកលើកម៉ូតូរបស់ជនរងគ្រោះរួចជិះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូរបស់ខ្លួននៅនឹងកន្លែងកើតហេតុ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយបានបើកកែបម៉ូតូបង្កដើម្បីធ្វើការឆែកឆេះស្រាប់តែប្រទះឃើញកាំភ្លើងខ្លីមួយដើមនៅក្នុងនោះ ជាកាំភ្លើងខ្លីប្រភេទ៥៤ តែមិនដឹងថាកាំភ្លើងនោះស្រប់ច្បាប់ដែរឬក៏យ៉ាងណានោះទេ។

ក្រោយពេលកើតហេតុម៉ូតូរបស់ជនបង្ករួមទាំងកាំភ្លើងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការស្រាវជ្រាវរកជនបង្កឲ្យចូលខ្លួនមកដោះស្រាយ៕

មតិយោបល់