Post News Media ព័ត៌មានជាតិ Update៖ (មានវ...

Update៖ (មានវីដេអូ) ផ្អើលទាំងព្រឹកហ្មង! យោធាវិស្វកម្មម្នាក់ ​ចេញពីហូបការកូនមេវិញ ជួបអកុសល…​

ភ្នំពេញ: មន្ត្រីយោធាម្នាក់ បើករថយន្តម៉ាក(ហ្វ៊ររ៉ូន័រ)ធ្លាក់ទឹកប្រឡាយតាមផ្លូវ បណ្តាលឲ្យឈ្លក់ទឹកស្លាប់ នៅក្នុងរថយន្ត។ ហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹក កាលពីវេលាម៉ោង៦និង៤៥នាទី ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្មខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង ដារ៉ា ភេទប្រុស អាយុជាង៥០ឆ្នាំ មុខរបរជាមន្ត្រីយោធានៅង៧០ មានទីលំនៅភូមិបឹងខ្យាងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានបើករថយន្តមួយគ្រឿងម៉ាក(ហ្វ៊ររ៉ូន័រ) ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ2C-8090 បានធ្វើដំណើរពីជើងទៅត្បូងមកដល់ចំណុចកើតហេតុខាងលើមិនដឹងជាយ៉ាងមិចទេ បានរេចង្កូតធ្លាក់ចូលក្នុងប្រឡាយ បណ្តាលឲ្យស្លាប់នៅក្នុងរថយន្ត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៩ គាត់បានលឺសំឡេងរថយន្តបើកមកដល់ចំណុចខាងលើលឺសូរតែផាំង គាត់បានចេញមកមើលតែមិនឃើញអ្វីទេ ដោយសារតែនៅម្តុំនោះមានសភាពងងឹត ហើយគាត់បានចូលទៅក្នុងផ្ទះសម្រាកវិញ ទើបព្រឹកឡើងមានការភ្ញាក់ផ្អើលថាមានរថយន្តធ្លាក់ទឹក បានរាយការណ៍ឲ្យសមត្ថកិច្ចមកជួយមើលហើយបានធ្វើការស្ទូចរថយន្តខាងលើឡើងគោកទើបឃើញមានមនុស្សស្លាប់នៅក្នុងរថយន្ត។

ក្រោយពីកើតហេតុសមត្ថកិច្ចបានពិនិត្យទៅលើសាកសពខាងលើពិតជាស្លាប់ដោយឈ្លក់ទឹក ហើយបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...