ព័ត៌មានជាតិ

ហួសថ្លែង! ផឹកស្រវឹង ទាញពូថៅកាប់ក្បាលប្រពន្ធ ត្រូវប៉ូលិសឃាត់ខ្លួន!

ប៉ៃលិន: អំពើហិង្សាមួយបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យស្ត្រីជាប្រពន្ធ រងរបួសធ្ងន់ ត្រូវបានបងប្អួនដឹកមកសង្រ្គោះនៅមណ្ឌលសុខភាពភ្នំព្រាល។ ចំណែកជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

លោកអនុសេនីយ៍ឯក រី ដារា អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ជនសង្ស័យជាប្តីមាន អាយុ៥៥ឆ្នាំ ជាមនុស្សប្រមឹក និងប្រចណ្ឌប្រពន្ធ ចំណែកជនរងគ្រោះជាប្រពន្ធមានអាយុ៣០ឆ្នាំ រងរបួសត្រូវក្បាល ដោយពូថៅ ធ្ងន់ធ្ងរ។

មុនពេលកើតហេតុជនសង្ស័យ បានផឹកស្រាស្រវឹង ពេលមកដល់ផ្ទះ ក៏ទាញពូថៅវាយលើក្បាលប្រពន្ធតែម្តង ព្រោះតែការប្រចណ្ឌ ហើយកន្លងមក ជនសង្ស័យជាប្តី តែងតែប្រើអំពើហិង្សាជាញឹកញ៉ាប់ ត្រូវបានស្រ្តីជាប្រពន្ធរត់ទៅឲ្យគេជួយជាច្រើនលើកច្រើនសារមកហើយដែរ។

បច្ចុប្បន្នជនរងគ្រោះជាប្រពន្ធ ត្រូវបានយកទៅសង្រ្គោះនៅមណ្ទលសុខភាពភ្នំព្រាល ចំណែកជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងតាមនិតិវិធីផងដែរ ៕

មតិយោបល់