ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យចាក់សម្លាប់សង្សារ ជាបុគ្គលិក KTV ដឹឃ្វីន ទៅតុលាការ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យ ដែលបានចាក់សម្លាប់សង្សារខ្លួនឯង ជាបុគ្គលិក KTV ដឹឃ្វីន ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីហើយ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ស៊ុយ មេសា ហៅលូ ភេទប្រុស អា​យុ២២ឆ្នាំ មុខរបរ លក់អាវជជុះ ស្នាក់នៅ​ភូ​មិ​ត្រាំ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតា​កែ​វ។

ចំណែក​ជនរងគ្រោះឈ្មោះ សេន ស៊ីយ៉ា ភេទ​ស្រី អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិក KTV ដឹឃ្វីន ស្នាក់នៅផ្ទះជួល លេខ102 ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយមានកិច្ចសហការរវាងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

សមត្ថកិច្ចបានបន្ដថា ជនសង្ស័យ​បាន​សារ​ភាព​នៅ​​ចំពោះ​​មុខ​​សមត្ថកិច្ច​ថា រូបគេ​ពិត​ជា​បាន​​​ចាក់​​សម្លាប់​​នារី​​រង​គ្រោះជាសង្សារ​​មែន។

នៅយប់កើតហេតុថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ខ្លួន និងនារីរងគ្រោះបានដេកជាមួយគ្នា ពេលនោះនារី​​រង​គ្រោះ​​បាននិយាយ​​ទូរស័ព្ទ​​ជា​មួយ​​មនុស្ស​​ប្រុសផ្សេង ដោយប្រើពាក្យផ្អែមល្ហែមពេក។ ដោយសារតែមាន​​ចិត្ត​​ប្រចណ្ឌនាង ទើបមានការឈ្លោះប្រកែកគ្នាខ្លាំង និងឈានដល់ការចាក់សម្លាប់នាងតែម្តងទៅ៕

មតិយោបល់