Post News Media ព័ត៌មានជាតិ ដល់កជំពាក់លុយ...

ដល់កជំពាក់លុយគេហើយ សម្ដីថ្លោះទៀត!

ភ្នំពេញ: ស្ត្រីអ្នកចងការប្រាក់ម្នាក់ ទ្រាំនិងអ្នកជំពាក់លុយសម្ដីថ្លោះដាក់គាត់មិនបាន ក៏ទៅដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ច នៅប៉ុស្តិ៍ស្ទឹងមានជយ័២។

តាមការបញ្ជាក់ពីដើមបណ្ដឹង បានឲ្យដឹងថា ខណ:គាត់ទៅទារលុយ កូនបំណុលដែលជំពាក់គាត់ចំនួន១៥០ដុល្លារនោះ ស្រាប់តែកូនបំណុល បានបោះសម្ដីដាក់គាត់ថា មិនសងទេ បើមានលុយនោះ សុខចិត្តទុកលេងបៀវិញ ទើបធ្វើឲ្យគាត់ទ្រាំមិនបាន ក៏មកប្តឹងប៉ូលិសនៅប៉ុស្តិ៍ស្ទឹងមានជយ័១ តែត្រូវលោក ម៉ៅ សាវឿន មេប៉ុស្តិស្ទឹងមានជយ័១ ប្រាប់ឲ្យទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ស្ទឹងមានជយ័២វិញ ដោយសាររឿងនេះ បានកើតនៅទឹកដីស្ទឹងមានជយ័២ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ដោយមានរូបថតម្ចាស់បំណុល កំពុងតែអង្គុយលេងបៀទាំងព្រឹក។

ស្ត្រីដែលជាអ្នកចងការប្រាក់ មានឈ្មោះ ខាត់ ប៊ុនឡេង អាយុ៥៣ឆ្នាំ មុខរបរចងការប្រាក់ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជយ័ រាជធានីភ្នំពេញ ចំណែកកូនបំណុល មានឈ្មោះ នី អាយុ៣៤ ឆ្នាំ ស្នាក់នៅក្បែរគ្នា៕

Loading...