ព័ត៌មានជាតិ

ភ្ញាក់ឲ្យព្រើត! ប្រអប់ខ្មៅអ៊ីចឹងសោះ ស្មានតែស្អី…

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពី​វេលា​ម៉ោង​ប្រមាណ​៨​​ ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ នេះ​ ​នៅ​តាមមហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​មុខ​ក្រុមហ៊ុន Cat ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធុ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីកម្មករធ្វើផ្លូវធ្វើដំណើរឆ្លងកាត់តាម​ទីនោះ បានប្រទះ​ឃើញ​ប្រអប់​ខ្មៅ​មួយ​យ៉ាង​ច​ម្លែ​ក ដែល​មុនដំបូងគ្រប់​គ្នា​គិតថា ជាប្រអប់ចង្រា្កនហ្គាស ទើបមានការងើយឆ្ងល់ ដោយភ្លាម​ៗ​នោះ​ក៏​បានរាយការណ៍​ជា​បន្ទាន់​ ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ពិនិត្យ​មើល​ផង​ដែរ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ បានឲ្យដឹងថា ​ក្រោយពេលចុះត្រួតពិនិត្យ ​នៅ​ក្នុង​ប្រអប់​ខ្មៅ​នោះ​ មិន​បានឃើញចង្រ្កានហ្គាសនោះទេ គឺមានតែ​កញ្ឆា​ក្រៀម​នៅក្នុងនោះតែប៉ុណ្ណោះ ដែល​តាមការ​សន្និដ្ឋានសង្ស័យ​ថា មាន​ឈ្មួញ​ទុ​ច្ចរិត​បម្រុងនឹង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ តាម​ជើងហោះហើរ ប៉ុន្តែទំនងជា​មិន​អាច​នាំ​ចេញ​ទៅបាន​ ទើប​យក​ទៅ​ប្លុង​ចោល​នៅ​មុខ​អាកាសយានដ្ឋាន​បែបនេះទៅ។

ក្រោយមកនគរបាលបាននាំយកប្រអប់កញ្ឆាក្រៀមនោះ ទៅកាន់ប៉ុស្ដិ៍នរគរបាលកាកាប ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្ដែង ហើយបានឃើញថា កញ្ឆាក្រៀមទាំងនោះ ត្រូវបានជនមិនស្គាល់មុខ ខ្ចប់ដោយថង់ប្លាស្ទិចជាដុំតូចដូចគ្នា ទៅនិងដុំណែមដែរ ហើយពេលរាប់មើលឃើញ មានចំនួន៤២៦ដុំ។

ប្រភពដដែលបានបន្តទៀតថា ប្រអប់ខ្មៅនោះ មានរៀងស្រដៀងគ្នាទៅនឹងប្រអប់កាំភ្លើងដែរ ហើយនៅ​ពេល​នេះ ​សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រួម ជាមួយនគរបាល ព្រហ្មទណ្ឌ ព្រមទាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌពោធិ៍សែនជ័យនៅមិនទាន់ដឹងទេថា ក្នុងដុំកញ្ឆានោះ មានសារធាតុផ្សំអ្វីផ្សេងទៀតនៅឡើយទេ ដោយរង់ចាំកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធា នីភ្នំពេញ ចុះមកត្រួតពិនិត្យបន្តទៀត ដើម្បីស្រាវជ្រាវរកម្ចាស់៕

មតិយោបល់