ព័ត៌មានជាតិ

លឿនប៉ះលឿន! ឮសូរប្រ៉ាវ របួសធ្ងន់៣នាក់

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បើកបុកក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ចំនួន៣នាក់ កាលពីវេលាម៉ោង៧និង៥នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលំ ភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AL-2013 មានឈ្មោះ កយ ម៉ុស ភេទប្រុស អាយុ២៣ឆ្នាំ(របួសធ្ងន់) ចំណែកអ្នកបើកម៉ូតូស៊ុយសូគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1G-2380 មានឈ្មោះ សេង សុម៉ាលី ភេទស្រី អាយុ២២ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ សេង តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខ(របួសធ្ងន់) ទាំង៣នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយតាមផ្លូចវច្បាប់។ ចំណែកអ្នករងរបួសយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តតាកែវ៕

មតិយោបល់