Post News Media ព័ត៌មានជាតិ ចុម! រំលោភក្ម...

ចុម! រំលោភក្មេងស្រីអាយុ១៥ឆ្នាំ ជាប់ខ្នោះបានសម្រេច..

ភ្នំពេញ: កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវ:ជាមួយអនិតិជន អាយុក្រោម១៥ឆ្នាំ។

ករណីខាងលើនេះបានប្រព្រឹត្ត នៅថ្ងៃព្រហស្បត្តិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទីរសៀល ស្ថិតក្នុងផ្ទះសំណាក់ផ្ទះលេខ៩B ផ្លូវលេខ៨៦ ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ លី ថា ហៅប៉ោង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ៥៧៥ ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងជនរងគ្រោះឈ្មោះ ល ស ណ ភេទស្រី អាយុ១៣ឆ្នាំ ស្នាក់នៅ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់។ យើងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលើជនសង្ស័យឈ្មោះលី ថា ជាលទ្ធផល គឺ វិជ្ជមាន(មានសារធាតុញៀន)៕

Loading...