ព័ត៌មានជាតិ

ដាច់ភ្លើងតំបន់មួយចំនួន នៅខេត្តកណ្តាល

កណ្តាល: យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ នឹងការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីនៅ បន្ទប់ភ្លើងលេខ៤១៤(F3) ដើម្បីឲ្យក្រុមការងារធ្វើបង្វែខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបណ្តាលឲ្យដាច់ចរន្តនៅទីតាំងមួយចំនួនស្ថិតនៅ៖ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១ រសៀល៕

មតិយោបល់