Post News Media ព័ត៌មានជាតិ ជើងខ្លាំងគាស់...

ជើងខ្លាំងគាស់ជញ្ជាំងផ្ទះ ម្ចាស់ទាន់ក្របួចឲ្យសមត្ថកិច្ច

បាត់ដំបង: លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់ Post Newsថា នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគាស់ជញ្ជាំងផ្ទះ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក បាត់ដំបង។

ជនសង្ស័យឈ្មោះ ផាន់ ណារិន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ បានគាស់ជញ្ជាំងផ្ទះជនរងគ្រោះឈ្មោះ អូន សុភ័ក្រ្ត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីចូលលួចទូរសព្ទ តែត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ក៏ស្រែកហៅអ្នកជិតខាងឲ្យជួយឃាត់ខ្លួនជនសង្ស័យបានតែម្តង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបាន ភ្លាមៗនោះប្រជាពលរដ្ឋបានប្រគល់ឲ្យសមត្ថកិច្ច យកមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

Loading...