ព័ត៌មានជាតិ

សាលាក្រុង នឹងបិទផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ​ ដើម្បីធ្វើពិធីឆ្លងឆ្នាំសកល ២០១៧ឈានចូល ២០១៨

ភ្នំពេញ: យោងតាមលិខិតជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ​បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រគំតន្រី និងបាញ់កាំជ្រួច អបអរសាទរពិធីឆ្លងឆ្នាំសកល ២០១៧ ឈានចូល២០១៨ ខាងមុខ លើមហាវិថីព្រះនរោត្តម មុខក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងសម្រេចបិទសកម្មភាពចរាចរណ៍បណ្តោះអាសន្ន តាមទីតាំងប្រារព្ធពិធី ចាប់ពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់កម្មវិធីត្រូវបញ្ចប់៕

មតិយោបល់