Post News Media ព័ត៌មានជាតិ ចោរហារយ! សូម្...

ចោរហារយ! សូម្បីតែយាយវ័យ៧០ឆ្នាំ ក៏លួចដែរ..

ភ្នំពេញ: លោកយាយវ័យ៧០ឆ្នាំ ខំដើរសុំទានសន្សំលុយបាន៣០ម៉ឺនរៀល ត្រូវចោរចិត្តដាច់មកវះហោប៉ាវយកលុយគាត់រលីងទាំងទឹកភ្នែករលីងរលោងស្តាយលុយកាក់របស់គាត់យ៉ាងខ្លាំង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅម្តុំផ្សារបុរី លឹម ឈាងហាក់ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកយាយរងគ្រោះខាងលើមានឈ្មោះ យាយ សុន អាយុ៧០ឆ្នាំ មានស្រុកកំណើតនៅឯខេត្តតាកែវ ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលនៅក្បែរនោះបានជូនគាត់មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ដើម្បីឲ្យគាត់ដាក់ពាក្យបណ្តឹង៕

Loading...