ព័ត៌មានជាតិ

បើកលឿនពេក! បុកគូទហ៊ីយ៉ាន់ដាយ ឡើងខ្ទេច!..

កំពង់ចាម: លោកអធិការរងស្រុកបាធាយ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍បានមួយកើតឡើងរវាងរថយន្តនឹងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ និង១០នាទីយប់ នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ចំណុចផ្លូវកោងខាងត្បូង ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពងចាម។

ដោយ១គ្រឿងម៉ាក ម៉ីស៊ុយបីស៊ីត្រៃតុន ពណ៌ស ពាក់ស្លាកលេខរដ្ឋ១៣.២.០៧៧៥ អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ ដែលមានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើបានប៉ះទង្គិចពីក្រោយរថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ខៀវ ពាក់ស្លាកលេខ ព្រៃវែង3A 0153 លេខសណ្ដោងរម៉កគ្មាន ដែលមានទិសដៅពីជើងទៅត្បូង ស្របទិសគ្នាបណ្ដាលឲ្យស្លាប់ឈ្មោះរិន ចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅទន្លេបិទ សង្កាត់ទន្លេបិទ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ និងអ្នករបួសឈ្មោះចាន់ វិសាល ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិបឹងកេងកង ខណ្ឌចម្ការមន រាធានីភ្នំពេញ(ធ្ងន់) ,ឈ្មោះ ទូច សង់ទី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិទន្លេបិទ សង្កាត់ទន្លេបិទ ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕

មតិយោបល់