ព័ត៌មានជាតិ

រថយន្ត SHAANG ពន្លះម៉ូតូធំ របួសធ្ងន់២នាក់!

​កំពង់ឆ្នាំង: លោកវរសេនីយ៍ត្រី នន ស៊ីណាត អធិការស្រុកកំពង់ត្រឡាច បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបានបុកជាមួយម៉ូតូធំ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ថ្ងៃត្រង់ ទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខវត្តតាកុល ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០-៥១ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ករណីនេះកើតឡើងរវាងរថយន្តម៉ាកSHAANG ពណ៍ក្រហម ពាក់ស្លាកលេខAT17 3 0565 បើកពីត្បូងឆ្ពោះទៅទិសខាងលិច ចំណែកម៉ូតូម៉ាកDUKE ពណ៍សឆ្នូតពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CQ-5195 អ្នកបើកបរឈ្មោះអ៊ុន សុភស័ ភេទប្រុស អាយុ២៨ឆ្នាំ រួមដំណើរឈ្មោះ ឆេង ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជាមួយគ្នា ជិះពីជើងទៅត្បូងក្នុងដំណើរខ្វែងគ្នា ក៏បុកគ្នាពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់