Post News Media ព័ត៌មានជាតិ ស្រវឹង សូមកុំ...

ស្រវឹង សូមកុំបើកបរ!..

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូលឿនពេក ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តដែលឈប់នៅស្តុប ពីក្រោយពេញទំហឹង បណ្តាលឲ្យកំពិតកាងក្រោយម្ខាង សំណាងល្អរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រែង ស្តុបផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញ បុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1I-5397 ជិះទិសដៅពីលិចទៅកើត ក្នុងស្ថានភាពស្រវឹងលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-6126 ជិះដោយបុរសវយ័ចំណាស់៤នាក់ និងស្ត្រីម្នាក់ កំពុងឈប់ស្តុបពេញទំហឹង បណ្តាលឲ្យចំកាងខាងក្រោយ តែសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងភាគីម្ចាស់ម៉ូតូចេញសំណងសងខាងម្ចាស់រថយន្តចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្តង៕

Loading...