Post News Media ព័ត៌មានជាតិ Update៖ ស្ត្រ...

Update៖ ស្ត្រីអ្នកបត់ធៀបការម្នាក់ ត្រូវឃាតករ រំលោភរួចសម្លាប់ញាត់ចូលខាងក្រោមផ្ទាំងថ្ម ទាំងអាក្រាតកាយ!

ភ្នំពេញ: ស្ត្រីអ្នកបត់ធៀបការក្នុងរោងការ វ័យ២៨ឆ្នាំម្នាក់ ត្រូវជនសង្ស័យចាប់រំលោភ រួចសម្លាប់ញាត់ចូលក្រោមផ្ទាំងថ្ម ខណ:ដែលជនរងគ្រោះចប់ម៉ោងធ្វើការ ដើរត្រឡប់មកផ្ទះវិញ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០១៧​ នៅចំណុច​ផ្លូវ​រថ​ភ្លើង​ ភូមិ​ភ្នំពេញ​ថ្មី​ ក្រុម​ទី​៧​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ​ ឈុន​ មុំសុខស៊ី​វុត្ថា​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ មុខរបរ​បត់ក្រដាស់ធៀបការ​ ស្នាក់​នៅ​ភូមិ​ បុរី១០០ខ្នង់​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ មានស្រុកកំណើតនៅ ភូមិព្រៃបាយ ឃុំព្រៃយុតស្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។

តាមសម្តី​ស្ត្រីជាម្ចាស់ផ្ទះដែលឲ្យជនរងគ្រោះស្នាក់នៅ​បាន​ប្រាប់ឲ្យ ដឹង​ថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ពេលព្រឹក ជនរងគ្រោះបានចេញទៅធ្វើការ លុះមកដល់ម៉ោង១១ជាងយប់ថ្ងៃដដែល ជនរងគ្រោះបានចប់ម៉ោងក៏បានជិះរថយន្តមួយថៅកែរោងការត្រឡប់មកផ្ទះ ដើម្បីបើកលុយ នៅផ្ទះថៅកែរោងការ។ លុះបើកលុយរួច ជនរងគ្រោះបានដើរតាមផ្លូវរថភ្លើង ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏លឺសូរសំឡេងជនរងគ្រោះបានស្រែកមួយមាត់ឲ្យជួយផង ស្រាប់តែអ្នករស់នៅក្បែកន្លែងកើតហេតុបានចេញមករកមើលតែមិនឃើញសំឡេងមនុស្សស្រែកឲ្យជួយនោះទេ រួចក៏បានដើរចូលផ្ទះវិញទៅ។ លុះមកដល់ម៉ោងប្រមាណជា៤ល្ងាច ថ្ងែទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយម្ចាស់ផ្ទះដែលឲ្យជនរងគ្រោះស្នាក់នៅ​មានការសង្ស័យក៏បានដើររក ទើបប្រទះឃើញជនរងគ្រោះត្រូវបានជនសង្ស័យរំលោភ និងសម្លាប់រួចញាត់ចូលក្រោយផ្ទាំងថ្មទាំងអាក្រាតកាយ យ៉ាងព្រៃផ្សៃតែម្តង។

បច្ចុប្បន្ន​ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ រួចដឹកសពជនរងគ្រោះទៅតម្កល់ទុខនៅវត្តទឹកថ្លា និងរៀបចំឯកសារប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី និងបើកការស្រាវជ្រាវតាមចាប់ឃាតកខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Loading...