ព័ត៌មានជាតិ

ស្អាតប៉ះស្អាត! បើករថយន្តលឿនបុកម៉ូតូ ទារសំណង៧០០ដុលា្លរ..

ភ្នំពេញ: នារីម្នាក់រួមដំណើរជាមួយជនបរទេស៥នាក់ បើករថយន្តម៉ាកព្រុសមួយគ្រឿងក្នុងល្បឿនលឿនពេកលុះមកដល់ចំណុចកើតហេតុចាប់ហ្រ្វាំងមិនទាន់ក៏បុកម៉ូតូស្កុបពី ពីក្រោយពេញទំហឹងបណ្តាលឲ្យនារីម្នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀភ្លឺ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ត្រសក់ផ្អែម សង្កាត់ បឹងរាំង ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ទល់មុខហាងហេបភីនេស។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រុសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AL-3276 បើកបរដោយនារីម្នាក់រួមដំណើរជាមួយជនបរទេស៥នាក់ទៀត ម្នាក់ជាប្តីរបស់នារីនោះ បើកទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវ៦៣ លុះមកដល់ចំណុចកើតហេតុបើកក្នុងល្បឿនលឿនពេកក៏បុកម៉ូតូម៉ាកស្កុបពី ពណ៌ស លាយក្រហម មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1FX-0989 បើកបរដោយនារីម្នាក់ស្របទិសដៅគ្នាក៏បានបុកខ្ទាតបណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយម៉ូតូតែសំណាងល្អរងរបួសស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះបានទារសំណងពីភាគីខាងរថយន្តចំនួន៧០០ដុល្លារ តែខាងរថយន្តសុំយកម៉ូតូទៅធ្វើឲ្យដូចដើមវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់