Post News Media ព័ត៌មានជាតិ បង្ក្រាបក្រុម...

បង្ក្រាបក្រុមបងធំមួយក្រុម នៅខេត្តព្រះសីហនុ!

ព្រះសីហនុ: ជនសង្ស័យ១ក្រុម ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន ពីបទធ្វើឲ្យខូចដោយចេតនា នៅចំណុចតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ។

ករណីនេះបង្កដោយជនសង្ស័យ១ក្រុម បានធ្វើសកម្មភាពស្ទាក់ ឃាត់ និងប្រើដំបង-ដាវ វាយនិងកាប់ទៅលើរថយន្ត១គ្រឿងដែលដឹកកម្មករពេញរថយន្ត បណ្តាលឲ្យបែកកញ្ចក់ទ្វាររថយន្តចំនួន៣ផ្ទាំង បើកបរដោយឈ្មោះ សាន ឡាយធាន់ ភេទប្រុស អាយុ ២៦ឆ្នា មុខរបរបើករថយន្តដឹកកម្មករ មានទីលំនៅភូមិទួល ឃំុទឹកល្អក់ ស្រុកព្រៃនប់ ដែលធ្វើឲក្មករភ័យស្លន់ស្លោទាំងយប់។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បញ្ជាទៅការិយាល័យជំនាញ និងលោកអធិការនគរបាល ស្រុកព្រៃនប់ ចេញប្រតិបត្តិការបង្ក្រាបឲ្យបាន ជនសង្ស័យ១ក្រុម មានគ្នាចំនួន៩នាក់ ៖
១-ឈ្មោះ រីម សុខយ៉ាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំ ភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ រុន ប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិអូរជ្រៅ ឃំុអូរជ្រៅ ស្រុកព្រៃនប់ ។
៣-ឈ្មោះ ចក់ រ៊ី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៤-ឈ្មោះ ស៊ុន គីមភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៥-ឈ្មោះ ស៊ុន គួយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរតា សេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៦-ឈ្មោះ ចាន់ ដារ៉ារូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ឃំុបិតត្រាំង ស្រុកព្រៃនប់ ។
៧-ឈ្មោះ ខន ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ឃំុបិតត្រាំង ស្រុកព្រៃនប់ ។
៨-ឈ្មោះ សុខ ស៊ីលៀង ភេទប្រុស អាយុ២១ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅឃំុបិតត្រាំង ស្រុកព្រៃនប់ ​។
៩-ឈ្មោះ សាំង សុខភ័ក្រ្ត ភេទប្រុស អាយុ២៦ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅឃំុបិតត្រាំង ស្រុកព្រៃនប់ ​។

ជនសង្ស័យទាំងនេះត្រូវបានកម្លាំងជំនាញ កំពុងបន្តតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់បន្តទៀត៕

Loading...