ព័ត៌មានជាតិ

ផឹកស្រាស្រវឹង ជិះបុកម៉ូតូគេអូសជិត១០ម៉ែត្រ ខណៈអ្នកបុកដេកស្អាត រីឯបក្ខពួក គំរាមប្រើហិង្សាដាក់អ្នកកាសែត រួចអះអាងថា ជាបុគ្គលិកក្រុមហ៊ុនជីបម៉ុង

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំ បានជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតពេញទំហឹង អូសជិត១០ម៉ែត្រ សន្លប់ស្តូកស្តឹងបាត់ស្មារតី។

ហេតុការគ្រោះថ្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញ បុរសដែលរបួសធ្ងន់ខាងលើនេះ ជិះម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំ ជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងជិះឌុបគ្នា២នាក់ប្តីប្រពន្ធ បណ្តាលឲ្យដួលអូសប្រហែល១០ម៉ែត្រ ធ្វើឲ្យបុរសអ្នកជិះម៉ូតូមកបុកគេនោះ របួសធ្ងន់សន្លប់បាត់ស្មារតី ហើយត្រូវបានប្រជាពលរដ្ឋជួយធ្វើចលនាសង្គ្រោះ ទើបដឹងខ្លួនឡើងវិញ ។

ខណ:ដែលមានករណីគ្រោះថ្នាក់នេះ បានកើតឡើង អ្នកយកព័ត៌មានរបស់យើង បានចុះធ្វើការថតផ្សាយ ស្រាប់តែមានបុរសម្នាក់ បានខឹងសម្បារ និងគំរាមមកលើអ្នកសារព័ត៌មាន ដែលកំពុងថតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដោយគំហក គ្មានក្បាលកន្ទុយ មកកាន់អ្នកសារព័ត៌មានថា « ខ្លួនគេជាអ្នកកាសែតដូចគ្នា បើថតគេ គេថតវិញ ហើយចង់តេទៅប៉ូលិសខាងណាក៏បានគេស្គាល់ទាំងអស់» ក្រោយមកក៏បានឈ្លោះជាមួយនឹង ស្ត្រីម្នាក់ទៀត ដែលជាអ្នកជិះម៉ូតូត្រូវគេបុក ខ្លាំងៗស្ទើរតែផ្ទុះហិង្សា ដាក់គេទៀតផង រួចបុរសជើងខ្លាំងរូបនោះ បានបោះពាក្យមកថា« ខ្លួនគេជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនជីបម៉ុង» រួចក៏ឡើងជិះម៉ូតូគេចចេញបាត់ពីកន្លែងកើតហេតុតែម្តង ដោយមិនរំខានដល់សមត្ថកិច្ចសូម្បីបន្តិច។
ចំណែកជនដែលសន្លប់ធំនោះ ត្រូវបានអ្នកស្គាល់គ្នា មកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់