ព័ត៌មានជាតិ

ចាប់មិនចេះអស់! ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀន ១៧កញ្ចប់តូច កាលពីរវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ធ្នូ២០១៧ នៅចំណុចផ្លូវបៃតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ វៃ សល់ អាយុ២៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

តាមសម្ដីលោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានបញ្ជាក់ថា មុនឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ គឺកម្លាំងសមត្ថកិច្ចរបស់លោក បានចុះល្បាតក្នុងលូមដ្ឋាន ក៏ប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូម៉ាកស្មាក់ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-7320 ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានជិះម៉ូតូដេញតាមធ្វើការឃាត់ខ្លួន និងឆែកឆេរ ក៏ឃើញថ្នាំញៀន១៧កញ្ចប់តូច ទើបឃាត់ខ្លួនជនសង្ស័យ យកមកសួនាំនៅប៉ុស្តិស្ទឹងមានជ័យ៣តែម្ដង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយប្រាប់សមត្ថកិច្ចថា ថ្នាំទាំងនេះ រូបគេបានទៅឲ្យម៉ូយ តែមិនទាន់បានមកដល់កន្លែងផង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ចាត់ការតាមនិតីវិធី៕

មតិយោបល់