ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយពន្លះកាមរី របួស២នាក់ នៅស្រុកសំរោង!

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ បើកបុករថយន្តកាមរី ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យ របួសធ្ងន់ស្រាលចំនួន២នាក់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ភូមិព្រៃញឹក ឃុំខាវ ស្រុកសំរោង ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះស៊ុន ចន្ថន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ(របួសស្រាល) ត្រូវជាប្តីឈ្មោះ ដា លីន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) ទាំង២នាក់ស្នាក់ភូមិព្រៃធំ ឃុំតានី ស្រុកអង្គជ័យ ខេត្តតាកែវ បើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-5783។ ចំណែកជនបង្កពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C-8957(គេចខ្លួន)។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់