ព័ត៌មានជាតិ

អត់ដឹងអីផង! មួយដៃ​ប៉ោងមុខ..

ភ្នំពេញ: កម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដេប៉ូទី១បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា បង្កឲ្យមានរបួសស្នាម ដែលបានប្រព្រឹត្តនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤និង៥៥នាទីល្ងាច នៅចំណុចច្រកជណ្តើរលេខ១៩៦អឺ១ ផ្លូវលេខ១៨២ ក្រុមទី២៤ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នពេញ។

ជនរងគ្រោះឈ្មោះ គឹម ប៊ុនឡុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិស្សិតពេទ្យធ្មេញឆ្នាំទី៣ មានទីលំនៅផ្ទះលេខ១៩៦Eo-1 ផ្លូវលេខ១៨២ ក្រុមទី២៤ ភូមិ៦ សង្កាត់ផ្សារ ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះ ឡាច សុផល ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរលក់សំបកកង់រថយន្ត មានទីលំនៅផ្ទះលេខ១៩៦Eo+1 ផ្លូវលេខ១៨២ ក្រុមទី២៤ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានតខ្សែភ្លើងចេញពីប្រអប់ភ្លើងមុខផ្ទះលេខ១៩៦សេអឺ១ កាត់តាមសំយ៉ាបផ្ទះ ជនរងគ្រោះក៏កើតមានទំនាស់ពាក្យសម្តី និងជនសង្ស័យ ដោយជនរងគ្រោះប្រកាន់ថា មិនសុំខ្លួន រហូតដល់ជនសង្ស័យ ឈានដល់ទំនាស់គ្នា រួចក៏ប្រតប់ ប្រតាយវាយដោយដៃទៅលើជនរងគ្រោះ បណ្តាលឲ្យមានរបួសពកលើចិញ្ចើម ទាំងសងខាងពកខ្លាំងលើចិញ្ចើម ស្តាំនិងរបួសក្តោងច្រមុះមានហូរឈាម រួចបញ្ជូនទៅមន្ទីរពេទ្យ ក្លីនិកលឹមតាំង។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបាននគបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ឃាត់ខ្លួនបញ្ជូនមកអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះឡាច សុផល កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក៕

មតិយោបល់