ព័ត៌មានជាតិ

បើអូនតាមបង បងមានតែស្នេហ៍ បើអូនតាមម៉ែបងមានតែខ្នោះ…

ភ្នំពេញ: គូរស្នេហ៍វ័យក្មេងមួយគូ ដោយខាងស្រីមានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ ទើបតែស្គាល់គ្នាតាមរយ:ការច្រឡំលេខទូរសព្ទ ក្រោយពីបានទាក់ទងគ្នានិងសាសងគ្នាមួយរយ:ពេលខ្លី ហើយមិនយូរប៉ុន្មាន ក៏បានណាត់ជួបគ្នានិងដើលេងជាមួយគ្នានិងនាំគ្នាចូលហូបស៊ុបជាមួយគ្នាមួយពេល ហើយបន្តជិះឌុបគ្នាដើរលេងមិនទាន់បានមួយកំណាត់យប់ស្រួលបួលផង ក៏ឈានដល់ការត្រូវរ៉ូវគ្នាចូលគេងក្នុងផ្ទះសំណាក់ បានឈានដល់ការរួមដំណេកបានសម្រេចរហូតដល់២ដង។

ក្រោយពីបានសម្រេចហើយខាងបែរជាមិនលាក់បាំងទេ ដើរអួតប្រាប់គេប្រាប់ប្រាប់ឯង តែស៊យអីមកប្រាប់ប៉ះចម្បងប្រុសបង្កើតរបស់ខាងស្រីទៅវិញ មានអីក្រោយពីដឹងរឿងហើយម្ដាយឪពុកខាងស្រីបានទៅប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនភ្លាមៗតែម្តង មិនតែប៉ុណ្ណោះខាងស្រីចោទថាខាងប្រុសដាក់ថ្នាំសម្រើបក្នុងភេសជ្ជ:ទៀតផង។

ការឃាត់ខ្លួន ធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិ ព្រៃទា សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ករណីខាងលើនេះ គឺបានកើតឡើងតាំងពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧មកម្ល៉េះ ពោលគឺមានរយ:ពេលជិតមួយខែទៅហើយ ដោយសារតែខាងប្រុសរមាស់មាត់ពេកដើរប្រាប់គេឯង តែស៊យបែរជាប្រាប់ចម្បងប្រុសខាងស្រីទៅវិញ ក្រោយពីឈានដល់ការឃាត់ខ្លួនយុវជនដែលជាជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ៣រួចមក ទើបក៏សាងសុំណុំរឿងបញ្ជូនទៅកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់