Post News Media ព័ត៌មានជាតិ អាណិតណាស់! ចុ...

អាណិតណាស់! ចុះលេងទឹកសប្បាយភ្លេចខ្លួន ប្អូនលង់ទឹកស្លាប់បាត់…

មណ្ឌលគិរី: លោកវរសេនីយ៍ទោ កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានប្រាប់Post Newsថា មានករណីប្រទះឃើញសពក្មេងស្រីម្នាក់ លង់ទឹកស្លាប់ កាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។

ជនរងគ្រោះមានឈ្មោះ ទុយ ង៉ា អាយុ១១ឆ្នាំ មានឪពុកឈ្មោះ ផលី ទុយ អាយុ៣៥ឆ្នាំ ជនជាតិព្នង និងម្តាយឈ្មោះ ស្រើល ញើង អាយុ២២ឆ្នាំ ជនជាតិព្នង ទាំង៣នាក់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មុនពេលកើតហេតុ ពួកបងៗជនរងគ្រោះ បាននាំលេងនៅមាត់អូរតេ ពេលដែលបងៗជនរងគ្រោះ ចុះងូតទឹកទុកប្អូនចោលលើជ្រាំងម្នាក់ឯង ពេលត្រឡប់មករកប្អូនស្រាប់តែបាត់មិនឃើញ។ លុះដល់ម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ទី២២ ខែធ្នូ ឆ្នាំ២០១៧ ទើបរកឃើញសាកសពជនរងគ្រោះ លង់ទឹកចម្ងាយពីកន្លែងបាត់ ចម្ងាយប្រមាណ២០០ម៉ែត្រ នៅទើរនឹងគល់ឈើក្នុងទឹកអូរ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ព្រមទាំងបញ្ចុះនៅឯចំការអូរតេកន្លែងកើតហេតុតែម្តង៕

Loading...