ព័ត៌មានជាតិ

បាត់ពីផ្ទះជិត១០ថ្ងៃ បែរជាប្រទះឃើញសពអណ្តែតដោយមានស្នាមកាប់សម្លាប់ផុងលលាដ៍យ៉ាងរន្ធត់!​

ព្រៃវែង: មានករណីឃាតកម្មមួយបានកើតឡើង ដោយមានការប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក​ដោយមានស្នាមរបួសកាប់ចំក្បាលផុងលលាដ៍យ៉ាងរន្ធត់ ក្រោយពីបានបាត់ខ្លួនចេញពីផ្ទះអស់រយ:ពេលជាច្រើនថ្ងៃ។

ករណីនេះកើតឡើងនៅម៉ោង៤​ល្ងាច ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ​ភូមិ​ឬ​ស្សី​ជុក​ទី​១ ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឆ​ន ឈាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ បានបាត់ពីផ្ទះអស់រយ​:ពេលប្រហែល៨ថ្ងៃ ​ហើយមុនថ្ងៃកើតហេតុ ជនរងគ្រោះបាន​កាន់ដង​ស​ន្ទួ​ច​មួយ និង​គល់​ឬ​ស្សី​ពីងពង់​២កំណាត់ ទៅ​មើល​ស្រះ​ទឹក​របស់​ខ្លួន ដែល​មាន​ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ ខាងកើត​ភូមិ​កើតហេតុ ស្រាប់តែបាត់រហូត​មិនឃើញ​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ​ ក៏តាមរក តែរកយ៉ាងណានៅតែមិនឃើញ រហូតដល់ថ្ងៃកើតហេតុក៏ប្រទះឃើញសពអណ្តែតក្នុងទឹក ហើយត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរកឃើញថា ការស្លាប់របស់ជនរងគ្រោះខាងលើជាករណីឃាតកម្ម ដោយត្រូវបាន​ជនដៃដល់ វាយ​ពីក្រោយ​ចំ​ក្បាល​ មាន​ប្រវែង​៥​សង់ទីម៉ែត្រ ជម្រៅ​ផុង​លលាដ៍ក្បាល សង្ស័យប្រដាប់ដោយ​ពូថៅ​ តែទោះបីយ៉ាងជាណាសមត្ថកិច្ចនឹងបើកការស្រាវជ្រាវបន្តទៀត។

ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់