Post News Media ព័ត៌មានជាតិ លួចចំម៉ូតូមន្...

លួចចំម៉ូតូមន្ត្រីបរិស្ថាន ជាប់ខ្នោះបានសម្រេច..

ភ្នំពេញ: កម្លាំងសមត្ថកិច្ចបានធើ្វការស្រាវជ្រាវ តាមកាម៉េរ៉ាសុវត្ថិភាពកំណត់មុខសញ្ញា ឈានដល់ការបង្រា្កបជាក់សែ្តង នៅក្នុងបន្ទប់ជួល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស។

ជនសង្ស័យឈ្មោះ ទិត្យ ឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរកម្មករ និងជនរងគ្រោះឈ្មោះ ស៊ំ តារា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះជួលលេខ៩២៦B ផ្លូវលំ ក្រុម៥ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមន្ត្រីក្រសួងបរិសា្ថន។

សម្ភារ:ដែលដកហូតបាន រួមមាន ម៉ូតូ១គ្រឿង ម៉ាកSCOOPY ពណ៌ស សា្លកលេខភ្នំពេញ 1CZ-6209 បងា្កន់ដៃផើ្ញម៉ូតូលេខ០៦៧៧២៣ មួយសន្លឹក។

នៅថៃ្ងទី១៧ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានមកដាក់ពាក្យ បណឹ្តងពីការបាត់ម៉ូតូនៅប៉ុស្តិ៍ទួលសងែ្ក១ លុះដល់ថៃ្ងទី១៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក សមត្ថកិច្ចចុះស្រាវជ្រាវកនែ្លងកើតហេតុផ្ទះជួលក៏ឆែកកាមេរ៉ា សុវតិ្តភាពឃើញរូបភាពជនសង្ស័យធើ្វសកម្មភាពជិះម៉ូតូចេញ បនា្ទប់មកសមត្ថកិច្ច ទៅបន្ទប់ជួលជនសង្ស័យ ក៏នាំខ្លូនមក ប៉ុសិ៍ ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់។

ក្រោយសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធើ្វសកម្មភាពលួចម៉ូតូទៅផើ្ញនៅមន្ទីរពេទ្យរុស្ស៊ី ពិតប្រាកដមែន ចំពោះករណីនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរយកចម្លើយ ស្រាយជ្រាវរកបក្ខពួក និងបទល្មើសកន្លងមក កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទៅតាមនិតីវិធីច្បាប់៕

Loading...