Post News Media ព័ត៌មានជាតិ ដូចកុនហុងកុង!...

ដូចកុនហុងកុង! សិស្សវិទ្យាល័យព្រះបាទសុរាម្រឹត បើកឆាកប្រយុទ្ធផ្អើលពេញសាលា!

កំពង់ឆ្នាំង: លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់Post Newsថា មានករណីហិង្សាមួយបានកើតឡើង រវាងសិស្សវិទ្យាល័យព្រះបាទសុរាម្រឹតថ្នាក់ទី១២ បានព្រួតគ្នាវាយទៅលើសិស្សថ្នាក់ទី១១ បណ្តាលឲ្យរបួស និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ព្រះបាទសុរាម្រឹត ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនបង្កទាំង២នាក់ដែលត្រូវឃាត់ខ្លួន​ទី១ឈ្មោះ ផេង ស៊ីណា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ ស្នាក់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង និងទី២ឈ្មោះ ប៉ាល់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ ស្នាក់នៅភូមិដំណាក់ពពូល សង្កាត់ កំពង់ឆ្នាំង បានព្រួតគ្នាវាយទៅលើជនរងគ្រោះឈ្មោះ ពេជ្រ ចាន់ធូ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១ នៅក្នុងវិទ្យាល័យដូចគ្នា បណ្តាលឲ្យរបួសផ្អើលពេញសាលា ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួនបានទាំង២នាក់ បញ្ជូនទៅកាន់ ការិយាល័យជំនាញស្នងការដ្ឋានដើម្បី ចាត់ការបន្តតែម្តង៕

Loading...