Post News Media ព័ត៌មានជាតិ លើកក្រោយឲ្យរា...

លើកក្រោយឲ្យរាង! លទ្ធផលដឹកលើសចំណុះ..

ប៉ៃលិន: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងដឹកទំនិញលើសចំណុះ បណ្តាលឲ្យធ្លាក់មកចំអ្នកបើកបររថយន្តរេចង្កូតបុកផ្ទះប្រជាពលរដ្ឋតែម្តង។

ការណីនេះកើតឡើងនៅម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើករថយន្តបង្កខាងលើនេះមានឈ្មោះប៊ុត សំអឿន អាយុ២៣ឆ្នាំ រួមដំណើរជាមួយនឹងព្រូម្នាក់ទៀត បានបើករថយន្តកែច្នៃ ដឹកទំនិញ ពណ៌ខៀវគ្មានស្លាក ដោយដឹកច្រើនលើសចំណុះនោះ ក៏បណ្តាលឲ្យទំនិញនោះធ្លាក់មកចំ.កអ្នកបើកកបរ បណ្តាលឲ្យរេចង្កូតទៅបុុកផ្ទះប្រជាពលរដ្ឋតែម្តង សំណាងណាស់គ្មានអ្នករបួស និងបានសម្របសម្រួលគ្នាជាមួយម្ចាស់ផ្ទះរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

Loading...