ព័ត៌មានជាតិ

ស្លាប់ម្នាក់ និងបុគ្គលិកខារ៉ាអូខេកាឡាក់ស៊ី២នាក់ទៀតរបួសធ្ងន់ ក្រោយពីត្រូវរថយន្ត១គ្រឿងបុកពេញទំហឹង!

ស្ទឹងត្រែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បានកើតឡើង ដោយមានរថយន្តមួយគ្រឿងបានបុកពីក្រោយឡាំប៉ាតា មួយគ្រឿងទៀត រហូតបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់របួសធ្ងន់។

កើតហេតុនៅម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ១០ ក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ជនរងគ្រោះទាំង៣នាក់ ទី១.ឈ្មោះ ណុង សេរីយ៉េន ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នករត់ម៉ូតូកង់៣ បានស្លាប់ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។ ចំណែកស្ត្រីដែលរងរបួសធ្ងន់២នាក់ទៀត ត្រូវបានគេដឹងថា បម្រើការងារនៅក្នុងខារ៉ាអូខេកាឡាក់ស៊ី ក្នុងក្រុងស្ទឹងត្រែង ដោយមុនពេលកើតហេតុ ពួកគេទាំង៣នាក់ បានជិះឡាំប៉ាតាខាងលើ ចេញពីទំនប់វារីអគ្គិសនីសេសាន្តក្រោម២ ទិសដៅពីជើងមកត្បូង ត្រូវរថយន្ត១គ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាពីត្បូងទៅជើងបុកពេញទំហឹង ប៉ើងខ្ទាតធ្លាក់ទៅម្ខាងផ្លូវ ស្លាប់ម្នាក់ភ្លាមៗ និង២នាក់ទៀងរបួសធ្ងន់ រួចរថយន្តបង្ក បានប្រញាប់បន្តល្បឿនបើកគេចខ្លួនបាត់តែម្តង៕

មតិយោបល់