ព័ត៌មានជាតិ

បើកភ្នែកឡើង! ឆេះខ្ទេចទាំងផ្ទះទាំងឡាន ជិត១ម៉ឺនដុល្លារ..

កំពត: ថ្ងៃសៅរ៍៦កើតខែបុស្ស នព្វសក័ព.ស២៥៦១ ត្រូវនឹង ទី២៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣ទៀបភ្លឺ មានករណីឣគ្គិភ័យ បង្កការឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ខូចខាតទាំងស្រុង រួមទាំងសម្ភារ:មានតម្លៃជាច្រើន នៅត្រង់ចំណុចខាងជើងក្បែរវត្តភ្នំ ភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ករណីនេះបង្កការខូចខាត ផ្ទះ១ខ្នងផ្ទាល់ដី ទំហំ១៥ម៉ែត្រគុណ៨ម៉ែត្រ ធ្វើឣំពីឈើប្រក់ទីហ្វ្រូ ជញ្ចាំងក្ដារឆេះខូចខាតទាំងស្រុង
រថយន្ត១គ្រឿង ម៉ាកវីស្ទូ៩៩ ពណ៌ក្រហមឆេះខូចខាតទាំងស្រុង
ទូឯកសារនិងទូដាក់សម្លៀកបំពាក់ចំនួន៤ ទូរទស្សន៍៤២ឣិញ ចំនួន២គ្រឿង, ប្រាក់រៀល២លានរៀល ,បា្រក់ដុល្លារ៣៥០ដុល្លារ, មាស២ជី ម៉ាស៊ីនដេចំនួន១ កាប៊ិនទឹកកកចំនួន៣ និងអីវ៉ាន់លក់ដូរគិតជាទឹកប្រាក់ស្មើនិង(២៥០០ដុលា្លរ) ស្រូវចំនួន៨បាវឣង្ករ២បាវ និងកង់២គ្រឿង។

សូមបញ្ជាក់ថា មូលហេតុឆេះគឺបណ្តាលមកពីចង្ក្រានដាំទឹកពន្លត់មិនឣស់ហើយម្ចាស់ដេកលក់៕

មតិយោបល់