ព័ត៌មានជាតិ

ទៀតហើយ! ម្តងនេះមានទាំងស្ពៃជ្រក់ ស្ករត្នោត និងទឹកក្រូច៣ប្រភេទ

កណ្តាល: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយមន្ទីពាណិជ្ជកម្ម​ និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សាររកាកោង​ និងផ្សារព្រែកអញ្ចាញ ដោយបានធ្វើតេស្តលើម្ហូបអាហារ​ និងបិតផ្សាយរូបភាព។

ជាលទ្ធផលបានដកហូត ទឹកក្រូច៣ប្រភេទ ចំនួន ៥៣ ដប , ស្ករត្នោត ចំនួន ១០ គីឡូក្រាមមានវត្តមាន Sodium hydrosolfite និងជ្រក់ស្ពៃ ចំនួន ៧ គីឡូក្រាម មានវត្តមានAcid salicylic៕

មតិយោបល់