ព័ត៌មានជាតិ

អាការៈប្រកាច់រើឡើង ធ្លាក់ចូលទឹកស្រះលង់ស្លាប់មួយរំពេច!

កំពង់ស្ពឺ: លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់Post Newsថា មានបុរសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ជុំ ឃឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិដក់ពរ ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ជាមនុស្សមានជំងឺប្រចាំកាយ (ប្រកាច់ជាញឹកញាប់) ដោយបានដើរទៅបេះបន្លែ ដែលខ្លួនដាំនៅពីខាងក្រោយផ្ទះចម្ងាយ២០0ម៉ែត្រ ស្រាប់តែអាការ:លើឡើង បណ្តាលឲ្យប្រកាច់ធ្លាក់ចូលក្នុងស្រះទឹកលង់ទឹកស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យ ប្រគល់សាកសពឲ្យទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់