Post News Media ព័ត៌មានជាតិ គ្រាន់តែរកការ...

គ្រាន់តែរកការងារធ្វើមិនបាន ចង.កផ្តាច់ជីវិត!..

កំពង់ស្ពឺ: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ បានចង.កសម្លាប់ខ្លួន ព្រោះតែរឿងរកការងារធ្វើមិនបាន។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច​ភូមិ​ជៃ​តា​កួន​ ឃុំ​រកា​កោះ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ។

សពបុរសខាងលើនេះមានឈ្មោះ​ ម៉ៅ ​សារ៉ន​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ ស្នាក់នៅ​ភូមិ​ព្នៅ​ ឃុំ​ព្រៃ​ញាតិ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ហើយមុនពេលកើតហេតុ ជនរងគ្រោះរូបនេះបាន​ទ្បើង​ជិះ​រថយន្ត​រោងចក្រ​ដើម្បី​រក​ការងារ​ធ្វើ​ តែ​មិន​រក​ការងារ​ធ្វើ​បែ​រជា​ទៅផ្ទះ​បងជីដូនមួយ​ក្នុងភូមិ​ខាងលើ​វិញ​ រួចក៏ចង.កសម្លាប់ខ្លួនជាប់នឹងធ្នឹមផ្ទះ​បាយដែលមាន​កំពស់​២​ម៉ែត្រ ​ចង​លួស​សរសៃ​ទំ​ហំ​២​លី ស្លាប់តែម្តង​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញបានពិនិត្យធ្វើកោសល្យវិច័យ ប្រគល់​ឲ្យក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Loading...