Post News Media ព័ត៌មានជាតិ វាយហើយ ថែមទាំ...

វាយហើយ ថែមទាំងយកកាំភ្លើងម៉ាកCKCកាត់កាណុងកាត់ស្វាយ មកភ្ជង់រួចគំរាមបាញ់សម្លាប់ប្រពន្ធទៀត!

បន្ទាយមានជ័យ: កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយទទួលបានពាក្យបណ្តឹងពីប្រពន្ធ ដោយប្តីបានធ្វើសកម្មភាពវាយព្រមទាំងយកកាំភ្លើងម៉ាកCKCកាត់កាណុង កាត់ស្វាយមកភ្ជង់រួចគំរាមបាញ់សម្លាប់។

ការចុះឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១០យប់ ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យជាប្តីមានឈ្មោះ អឿន ខឿន អាយុ៣៥ឆ្នាំ មុខរបរ កម្មករ។

លុះព្រឹកវេលាម៉ោង៨ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងបានចុះដល់លំនៅដ្ឋានជនរងគ្រោះហើយតាមការចង្អុលបង្ហាញពីជនរងគ្រោះ(ប្រពន្ធ) សមត្ថកិច្ចដកហូតបាន អាវុធCKCកាត់កាណុងនិងកាត់ស្វាយចំនួន១ដើម,កាំភ្លើងច្នៃ ចំនួន៤ដើម ប្រើបានចំនួន២ដើម, គ្រាប់កាំភ្លើង អាកាចំនួន១៤គ្រាប់ និងឧបករណ៍សម្រាប់ឆក់ត្រី ចំនួន១។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវមកសាកសួរ៕

Loading...