ព័ត៌មានជាតិ

អាសូរ! កាមរីពន្លះម៉ូតូ ឪពុកស្លាប់និងកូនរងរបួស..

កំពង់ធំ: លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល មានករណីគ្រោះថ្នាក់ចរាចរកើតឡើង រថយន្តបុកម៉ូតូសណ្តោងរម៉ក ក្នុងទិសដៅស្របគ្នាពីលិចទៅកើត នៅលើកំណាត់ផ្លវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៩៤-១៩៥ ភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់ប្រុសម្នាក់ស្លាប់ និងរបួសម្នាក់។

រថយន្តម៉ាក កាមរី(Camry) ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ2E.8657 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) បានមកបុកម៉ូតូសណ្តោងរម៉ក ម៉ាកហុងដា វ៉េវ ពណ៌ក្រហម ស្លាកលេខកំពង់ធំ1A.4939 បើកបរដោយ ឈ្មោះ សូ សុផល ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិ បឹងត្រម៉ោល ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប(ស្លាប់នៅកន្លែងកើតហេតុ)។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តបើកមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ចំពោះវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ៕

មតិយោបល់