ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតូ ក្មេងប្រុសម្នាក់ស្លាប់ នៅឧត្តរមានជ័យ!

ឧត្តរមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យក្មេងអាយុ១៣ឆ្នាំម្នាក់ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦៨B ស្ថិតត្រង់ចំណុចផ្សារស្បូវ ក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ុយ បយ ភេទប្រុសអាយុ១៣ឆ្នាំ មានទីលំនៅភូមិគីរីមង្គល់ សង្កាត់អូស្មាច់ ក្រុងសំរោង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះម៉ូតូ១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាក់លេខ ឧត្តរមានជ័យ1A-9172 តែម្នាក់ឯង ពីជើងទៅត្បូង ខណ:នោះមានរថយន្តដឹកដំឡូងមី ធ្វើដំណើរស្របទិសគ្នាបានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ចំណែករថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងកំពង់តែធ្វើការស្រាវជ្រាវរកដើម្បីនាំតៃកុងរថយន្តនោះយកមកចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់