Post News Media ព័ត៌មានជាតិ ដើរតាមផ្លូវសោ...

ដើរតាមផ្លូវសោះ ក៏ត្រូវគេបុកដែរ!..

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូសង់ បានបុកជាមួយអ្នកដើរថ្មើរជើង បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវខេត្តលេខ ១២៩ ចន្លោះគីឡូម៉ែត្រ៣-៤ ភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ម៉ូតូបង្កខាងលើនេះម៉ាក សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BH-8838 បើកបរដោយឈ្មោះ អ៉ីវ អាន អាយុ៣៥ឆ្នាំ បើកបរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតបុកអ្នកដើរថ្មើជើង ឈ្មោះ សំរិត ហេង ហៅចេង អាយុ៥៦ឆ្នាំ កំពុងដើរពីជើងទៅត្បូង បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់តែម្តង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

Loading...