ព័ត៌មានជាតិ

MSX ជិះបុកកូរ៉ូឡា ស្លាកលេខភ្នំពេញ2O-1696 បញ្ចប់រឿង១០០ដុល្លារ!

​ភ្នំពេញ: បុរសម្នាក់បើកម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុករថយន្តបើកឆ្លងកាត់ផ្លូវនៅខាងមុខចំខាងក្រោយចំហៀងខាងស្តាំធ្លាក់កាងមកដីសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ២៦៥ កែងនិងផ្លូវលេខ១៥០ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកMSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GB-3063 ជិះតាមផ្លូវលេខ១៥០ ទិសដៅពីកើតទៅលិច លុះមកដល់ផ្លូវបែកជាបួន ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2O-1696 ជិះដោយបុរស៥នាក់ តាមផ្លូវលេខ២៦៥ទិសដៅពីត្បូងទៅជើងចំគូទរថយន្តខាងក្រោយចំហៀងខាងស្តាំ បណ្តាលក្រពឹតនិងធ្លាក់កាងរថយន្តខាងក្រោយមកដី ចំណែកម៉ូតូដួលអូសនិងថ្នល់ម្ចាស់រងរបួសស្រាល។

ក្រោយ កើតហេតុសមត្ថកិច្ចមូលដ្ឋានបាចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នាដោយខាងភាគីម៉ូតូចេញសំណងទៅខាងរថយន្តចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់