ព័ត៌មានជាតិ

(មានវីដេអូ) រថយន្តស៊េរីទំនើបម៉ាក BMW ស្លាកលេខ ភ្នំពេញ 2AM-6839 បត់ឆ្លងផ្លូវត្រូវម៉ូតូឌ្រីមសង់បុករងរបួសធ្ងន់២នាក់ដាច់ម្រាមជើងម្នាក់!

ភ្នំពេញ: ជនជាតិចិនប្រុសស្រី៤នាក់ បើករថយន្តស៊េរីទំនើបម៉ាកBMW បោះពួយយ៉ាងលឿន ខណ:មកដល់ផ្លូវបំបែកជា៤ បានត់បត់ឆ្លងផ្លូវ ត្រូវបានម៉ូតូបុកចំចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូប្រុសស្រី២នាក់ រងរបួសធ្ងន់ ដោយម្នាក់បានដាច់ម្រាមជើងម្ខាង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្ដោយផ្លូវនរោត្ដម កែងនិងផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិប្រុសស្រី៤នាក់ បើករថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6839 បើកពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្លង ត្រូវម៉ូតូឌ្រីមសង់០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FA-0671 បើកពីជើងទៅត្បូង ក្នុងល្បឿនដូចគ្នាជ្រុលទៅបុកចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបោកនឹងរថយន្តរបួសធ្ងន់ទាំង២នាក់ សន្លប់ស្ដូកស្ដឹង។ ចំណែកស្ត្រីម្នាក់ដែលរួមក្នុងរថយន្តរងរបួសបែកមុខមាត់។

ក្រោយហេតុការណ៍ជនរងគ្រោះខាងម៉ូតូប្រុសស្រី២នាក់ ត្រូវរថយន្តគ្លីនិចឯជន មកដឹកយកទៅសង្គ្រោះភ្លាមៗ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ បានទាក់ទងជំនាញ មកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយបន្តទៀត៕

មតិយោបល់