ព័ត៌មានជាតិ

(មានវីដេអូ) តូរីស ប៉ះជាមួយកាមរីហាយប្រីត ស្លាកលេខ កណ្ដាល 2A-6735 ខ្ទេចទាំងសងខាង!

ភ្នំពេញ: រថយន្តតូរីសមួយគ្រឿង បើកបុករថយន្តកាមរីហាយប្រីត បណ្ដាលឲ្យរងការខូតខាតទាំង២គ្រឿង តែមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នៅចំណុចទល់មុខវត្តទួលទំពូង តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីម្ចាស់រថយន្តហាយប្រីត ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-6735 បានឲ្យដឹងថា គាត់បានជិះតាមបណ្តោយផ្លូវ១៤៣ មកដល់ចំណុចកើតហេតុ ឆ្លងផ្លូវជិតផុតទៅហើយ ក៏ស្រាប់តែមានរថយន្តតូរីស ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AN-3136 បានបុកចំពីចំហៀងខាងក្រោយរថយន្តបណ្តាលឲ្យរងការខូចខាតផ្នែកខាងទ្វារក្រោយតែម្តង ។

ក្រោយកើតហេតុម្ចាស់រថយន្តទាំង២បានដោះស្រាយគ្នាដោយយករថយន្តទៅជួសជុលរាងៗខ្លួន និងមិនរំខានដល់សមត្ថកិច្ចចុះមកវាស់វែងនោះទេ ៕

មតិយោបល់