ព័ត៌មានជាតិ

ម៉ូតូបុកជាមួយរថយន្ត ស្លាប់ម្នាក់នៅខេត្តកណ្តាល!

កណ្តាល: កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ភូមិ ជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ឆិល វិចិត្រ ភេទ ប្រុស អាយុ៣០ ឆ្នាំ ស្នាក់នៅភូមិព្រៃចំកា ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង បានជិះម៉ូតូម៉ាក HONDA DREAM ១២៥ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FP-4288 បើកពីភ្នំពេញទៅអ្នកលឿនស្របទិសគ្នាជាមួយរថយន្តមិនចាំម៉ាក លុះដល់ចំណុចកើតហេតុ ម៉ូតូបានបើកជែងរថយន្ត ហើយប៉ះរថយន្ត បណ្តាលឲ្យម៉ូតូដួលស្លាប់តែម្តង។ចំណែករថយន្តគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់