ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូ ស្លាប់បុរស២នាក់ នៅស្រុកកោះធំ

កណ្តាល: នៅថ្ងៃអាទិត្យ ៦ កើត ខែ បុស្ស ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៣ ខែធ្នូ គ.ស ២០១៧ វេលោម៉ោង៥និង ២០នាទីល្ងាច លើផ្លូវជាតិលេខ ២១ចំណុចលើស្ពាន ព្រែកអំពឹល (ទី៧១) ស្ថិតនៅក្នុងភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មានករណីគ្រោះ
ថ្នាក់ចរាចរណ៍ផ្លូវគោកមួយរវាងរថយន្ត ក្រឡុកស៊ីម៉ង់ត៍និងម៉ូតូ ដែលមានទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យស្លាប់បុរស២នាក់ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម៉ូតូ។

ជនរងគ្រោះបើកម៉ូតូឈ្មោះ ចាប ពូក ភេទប្រុសអាយុ ៤៩ឆ្នាំមុខរបរ កម្មករ មានទីលំនៅៗ ភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BF-7767(ស្លាប់ពេលដឹកទៅមន្ទីរ)បើកបរពីត្បូងទៅ ជើង(ជ្រៃធំ-តាខ្មៅ និងអ្នករួមដំណើរឈ្មោះ ពៅ ញ៉ាញ់ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅៗ ភូមិឃុំ ជាមួយគ្នា (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានបុកជាមួយរថយន្ដ ក្រឡុកស៊ីម៉ង់ត៍ ម៉ាកHOWO ពណ៌សរ ពាក់ស្លាក លេខភ្នំពេញ 5 A 2001 បើកបរពីជើងទៅត្បូង អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់ ទុករថយន្ដចោលនៅកន្លែងកើតហេតុ។

ករណីនេះ កម្លាំងប៉ុស្ដិ៍និងកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង រួចយកមធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋានបណ្ដោះអាសន្ន ដើម្បីបន្តកសាងសំណុំរឿង តាមនិតិវិធី៕

មតិយោបល់