ព័ត៌មានជាតិ

កំពុងបណ្ដើរ​ឆ្កែ​ដើររក​សត្វ​តាម​ព្រៃភ្នំ ត្រូវមួយគ្រាប់កាំភ្លើងរបួសធ្ងន់!

​ពោធិ៍សាត់: មានករណីបុរសម្នាក់ បានរបួសធ្ងន់ក្រោយពីបាននាំគ្នា​បណ្ដើរ​ឆ្កែ​ដើររក​សត្វ​តាម​ព្រៃភ្នំ ក៏ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧​ នៅចំណុច​តំបន់​ក្នុងព្រៃ​ជ្រលង ភ្នំ​គោ ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់ ​។

ជនរងគ្រោះឈ្មោះ សុខ ធឿន ភេទ​ប្រុស អាយុ២៤​ឆ្នាំ ​រស់នៅភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ របួស​ចំ​ដើមទ្រូង​ធ្លាយ​បញ្ឆិត​ក្រោម​ដោះ​ខាងឆ្វេង​។

មុន​កើតហេតុ​ពួកគេ​បាននាំគ្នា​បណ្ដើរ​ឆ្កែ​រក​សត្វ​ ​លុះ​ទៅដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឮស្នូរ​សម្លេង​ផ្ទុះអាវុធ​មួយ​គ្រាប់​នៅលើ​កំពូលភ្នំ​ល្វើយៗ​ ​ខណ:នោះ​ស្រាប់តែ​ក្រឡេកមើលមកជនរងគ្រោះ មានរបួសតែម្តង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់​ដើម្បី​សង្គ្រោះ​ព្យាបាល​ ហើយករណីនេះមិនមែនជាការលួចបាញ់អ្វីនោះទេ គឺកើតឡើងជាយថាហេតុ៕

មតិយោបល់